មេរៀនរដ្ឋបាល

មេរៀនរដ្ឋបាល









ព្រះរាជក្រម
យើង
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាជ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោកាស កម្ពុជា រាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅកម្ពុជាធិបតី
- បានទ្រងយល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រងយល់ ព្រះរាជក្រឹត្យលេខ នស/រកត/ ០៧០៤/ ១២៤ ចុះថៃ្ងទី១៥
ឆ្នាំ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រងយល់ ព្រះរាជក្រមលេខ ០២/ នស/ ៩៤/ ចុះថៃ្ងទី ២០ កក្កដា ឆ្នាំ១៩៩៤
ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបនិងការប្រព្រឹត្តទៅនៃគណ:រដ្ឋមន្រ្តី
- បានទ្រងយល់ ព្រះរាជក្រមលេខ នស/ រកម/ ០១៩៦/ ០៨ ចុះថៃ្ងទី២៦ ខែមករា
ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបងើ្កតក្រសួងមហាផ្ទៃ
- បានទ្រងយល់ សេចក្តីក្រាបបង្គុំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ប្រកាសឲ្យប្រើ
ច្បាប់ ស្តីពីការគ្របគ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន
អនុម័តកាលពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភា លើកទី ៧
នីតិកាល ៣ និងដែលព្រឹទ្ធសាភាបានយល់ស្របតាមទម្រង និងគតិនៃច្បាប់នេះទាំង
ស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០០៨ នាសម័យ ប្រជុំពេញអង្គព្រឹទ្ធសភា លើកទី ៤ នីតិកាល ទី ២ ហើយក្រុម ប្រឹក្យា
ធម្មនុញ្ញ បានប្រកាសថា ស្របតាមរដ្ឋធម្មនុញ្ញ តាមសេចក្តីសម្រេចលេខ ០៩៦/០០១
/២០០៨ កបធ.ច ចុះថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០០៨ ដែលមានសេចក្តីដូចតទៅនេះ។
រដ្ឋបាលថ្នាក់ជាតិ
រដ្ឋបាលថា្នក់ក្រោមជាតិ
(Sub-National Administration)
រដ្ឋបាលថ្នាក់ក្រោមជាតិចែកជារដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។ យើងនិងសិក្សាជាដំបូងរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងបន្ទាប់មករដ្ឋបាល ឃុំ សង្កាត់ ។
រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ
រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាល ឯកភាព ដើម្បីបង្កើត ជំរុញនិង ធ្វើឲ្យ មានចេរភាព ការអភិវឌ្ឍន៍តាម បែប
ប្រជាធិប តេយ្យតាមរយ:នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ។ ភ្នុំពេញជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា ។ រាជធានីភ្នំពេញចែកជចេញជាខណ្ឌ។
ខណ្ឌចែកចេញជាសង្កាត់ ខេត្តចែកចេញជា ស្រុក និង ក្រុង។ ក្រុងចែកចេញជា សង្កាត់ ស្រុកចែកចេញជា ឃុំ និង សង្កាត់ ។ រាជធានីខេត្តក្រុង ស្រុក ខណ្ឌ ជានីតិបុគ្គលនៃនីតិសាធាណ:។ នីតិបុគ្គលនីមួយៗត្រូវបង្កើត ជំរុញ និងធ្វើឲ្យមាន ចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ។ ការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យ ( Democratic Development ) គឺជាការអភិវឌ្ឍន៍ដែលដំណើ ការដោយមានលក្ខណ:ដូចខាងក្រោម:

១ ភាពជាតំណាងសាធារណ: (Public Representation) ក្រុមប្រឹក្សាត្រូវ
អនុវត្តន៍ តាមការងាក្នុងនាម និងដំណាងប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងដែន សមត្តកិច្ចរបស់ខ្លូន។
២ស្វ័យភាពរបស់មូលដា្ឋន(Local Autonomy) សា្ថនភាពដែលក្រុមប្រឹក្សាអាច
ម្ចាស់ការចាត់ចែងគ្រប់គ្រងនៅភារកិច្ចដែលបានប្រគល់ រឺធ្វើប្រតិភូកម្មដោយ
ច្បាប់នេះប្រកប់ដោយប្រសិទ្ធភាព
៣ ការពិគ្រោះយោបល់ និងការចូលរួម (consultation and participation) ជាដំណើរការនៃការអនុវត្ត ការងារនិងធ្វើសេចក្កីសម្រេចរបស់ក្រុម ប្រឹក្សានិង ដែលក្រុមប្រឹក្សាត្រូវធ្វើជួប និងពិគ្រោះ យោបល់ជាមួយប្រជាពលរដ្ឋមូលដា្ឋន
លើកទឹកចិត្តនិង សម្របសម្រួលឲ្យមានការចូលរូមរបស់ ប្រជាជននៅមូលដា្ឋន នៅគ្រប់ផ្នែកទាំងអស់ នៃអភិបាលកិច្ច ដើម្បីស្វែងយល់ និង តម្រូវការរបស់ប្រជា ពល់រដ្ឋ។

៤ ឆ្លើយតប និងគណនេយ្យភាព (Responsiveness and Accountabilty)
តំណាងប្រជាពលរដ្ឋនៅមូលដា្ឋន ក្រុមប្រឹក្សាត្រូវ ឆ្លើយតបចំពោះប្រជាពល
រដ្ឋ ក្នុងការគោលនយោបាយរបស់ សេចក្តីសម្រេច សកម្មភាព និង ការបំពេញ ការងារ របស់ខ្លួនប្រកបដោយ ភាពទទួលខុសត្រូវ ដែលខ្លួនបានបានអនុវត្ត ។ ក្រុមប្រឹក្សាទទួលខុសត្រូវផងដែរចំពោះ រាជារដ្ឋភិបាល ក្នុងការប្រតិបតិ្តតាម រដ្ឋធម្មនុញ្ញ និងច្បាប់នានា ។
៥ លើកកំពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន (Promotion of life Quality of the Local Resident) សំដៅលើកិច្ចខំប្រឹងប្រែងដើម្បីបង្កើតធ្វើឲ្យ មាននិរន្តភាពនូវបរិយាកាសមួយប្រកបដោយសនិ្តភាពសុវត្តិភាពនិងសុខមាលភាពលើកកំពស់កាអភិវឌ្ឍន៍ សង្គម និង សេដ្ឋកិច្ចលើកកំពស់ផាសុភាព និង គុណភាព ជីវិតរបស់ប្រជាពលរដ្ឋនៅមូនដា្ឋន។
៦ លើកស្ទូយសមធម៍ (Promotion of Equity ) ការគិតគូ និងការយកចិត្ត
ទុកដាក់ ជាពិសេសទៅលើតម្រូវការខុសៗគ្នារបស់ស្រ្តី បុរស យុវជនកុមារព្រម ទាំង តម្រូវការខុសៗគ្នា របស់ក្រុមងាយរងគ្រោះរាបបញ្ចុនទាំងប្រជាជនក្រីក្រ និង ជនជាតិដើមភាគតិច។
៧ តមា្លភាព និងសុច្ចរិតភាព (Transparency and Integrity) គឺជាការគ្រប់គ្រង ចាត់ចែង កិច្ចការនានា រាប់បញ្ចូលទាំងកិច្ចការហិរញ្ញវត្តុ ដោយអនុលោមតាមបទ ដា្ឋនខ្ពស់បំផុត នៃសច្ចរិតភាព និងច្បាប់ ក្នុងលក្ខណ: បើកចំហរ តម្លាភាព ភាពចូលរួម ភាពឆ្លើយតប។
៨ វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណោច( Measures to fight corruption and Abuse of power ) គឺការប្រកាន់យក នូវវិធាននៃច្បសប់ព្រមទាំងការ ប្រឆាំង និងរាយការណ៍ អំពីអំពើពុករលួយ និង ការរំលោភអំណោច។

អំពីបទប្បញ្ញត្តិទូទៅ

យោងតាមមាត្រា ១ នៃ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចែងថាច្បាប់នេះមានគោលបំណងកំណត់ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
យោងតាមមាត្រា ៤ នៃ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ បានចែងថា ភ្នំពេញ ជារាជធានីនៃព្រះរាជណាចក្រកម្ពុជា។ រាជធានីភ្នំពេញ ចែកជាខណ្ឌ ។ ខណ្ឌចែកជា សង្កាត ។
យោងតាមមាត្រា ៥ នៃ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចែងថា
ខេត្ត ចែកជាក្រុង និងជា ស្រុក ។
ក្រុង ចែកាជា សង្កាត។
ស្រុក ចែកជា ឃុំ និង ជាសង្កាត ។







ជំពូកទី ២







អំពីក្រុមប្រឹក្សា
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រមប្រឹក្សាមួយជាតំណាងដែល
ត្រូវបានជ្រើសរើស ឡើយដោយការបោះឆ្នោតអសកល មិនចំពោះ ដោយសេរី
ត្រឹមត្រុវនិងយុតិធម៍តាមវិធីជ្រើរើសឆ្នោតជាសម្ថាត់។(ក្រុមប្រឹក្សានេះមានអណត្តិ៥ឆ្នាំ) សមាជិកក្រុមប្រឹក្សា។
តើអ្នកណាខ្លះអាចធ្វើក្រុមប្រឹក្សា? តើជនបរទេសអាចធ្វើជាសមាជិកក្រម
ប្រឹក្សាបានដែររឺទេ?
តើក្រុមប្រឹក្សាធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានសមាជិកប៉ុនា្មននាក់?
យោងតាមមាត្រាទី២១ នៃច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រជាពលរដ្ឋទាំងពីភេទដែលមានបំណងឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សា
ត្រូវបំពេញលក្ខខណ្ឌនិង មាន លក្ខណ:សម្បត្តិ ដូចខាងក្រោមគឺមានសញ្ជាតិខែ្មរ តាំងពីកំណើតមានអាយុចាប់តិចម្ជៃ (២៥)ឆាំ្នគិតមកដល់ថ្ងៃ បោះឆ្នោតមានសិទ្ទិ បោះឆ្លោត និងមានលក្ខណ សម្បត្តិ គ្រប់គ្រាន់តាមលក្ខខណ្ឌ ដែលកំណត់ដោយ ច្បាប់ស្តីពីការបោះឆ្នោជ្រើសរើស ក្រុមប្រឹក្សា។
អនុលោមស្តីពីការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា បេក្ខជនដែលមានបំណង់ ឈរឈ្មោះ ឲ្យគេបោះឆ្នោត ត្រូវបញ្ជូលឈ្នោះរបស់ខ្លួនទៅក្នុងបញ្ជី
នៃគណ:បក្យនយោបាយណ ណាមួយ បញ្ចី បេក្ខជននេះត្រូវរៀបជចំដោយគណ
បក្យនយោបាយ ។ បញ្ចីនៃគណបក្យនយោបាយ នីមួយៗត្រូវមានឈ្មោះបេក្ខជន
តាមលំដាប់លេខរៀង និងត្រូវធានាឲ្យមានបេក្ខជនស្រ្តីចូលរួម និងមានឈ្នោះ
នៅលំដាក់លេខ សមស្របក្នុងបញ្ចីបេក្ខជននេះ ។
ផ្អែកតាមបទបញ្ញាតិ្តខាងលើជនបរទេស មិនមានសិទ្ធិ ឈរឈ្មោះ បោះឆ្នោត ធ្វើជាសមាជិកក្រុមប្រឹក្សាបានទេ។ម្យ៉ាងវិញទៀត ជនបរទេស ដែលមានសញ្ញាតិ
ខ្មែរ ក៍មិនអាចឈរឈ្មោះបានដែរ។មានតែអ្នក់មានសញ្ញាតិខែ្មរតាំងពីកំណើត
មកទើបអាចឈរឈ្មោះបាន។

ប៉ុន្តែបើច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុម
ប្រឹក្សា ក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សា ខណ្ឌ បានហាមឃាត់ដូចខាងក្រោម
នេះមិនឲ្យឈរឈ្មោះជាបេក្ខបោះឆ្នោត ក្រុមប្រឹក្សា (មាត្រា១៧) ដូចតទៅ
 សមាជិករដ្ឋសភា ព្រឹទ្ឋសភា ក្រុមប្រឹក្សារដ្ឋធម្មនុញ រាជរដ្ឋភិបាល និង ច្រៅក្រម
 អភិបាល អភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
 សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់
 មន្រ្តីរាជការស៊ីវិលមន្រ្តីតុលាការ កងយោពលខេមរភូមិន្ទ នគរបាល ជាតិ ក្នុង មុខតំណែង
 មន្រ្តីបុគ្គលិក របស់ក្រុមប្រឹក្សា គ្រប់លំដាប់ថ្នា្កក់
 ជនដែលត្រូវបានផ្តន្ទាទោសដកសិទ្ធិបោះឆ្នោ
 ព្រះសង្ឃ រឺ បព្វជិតសាសនា

ដោយឡែកមាត្រាទី១៨ បានអនុញ្ញាត្ត ឲ្យមន្រ្តីរាជកាស៊ីវិល មន្រ្តីតុលាការ នគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្រ្តីបុគ្គលិកក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ អាចឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាបាន។ប៉ុន្តែអ្នក់ទាំងនេះត្រូវសុំច្បាប់ឈប់ពិសេសយ៉ាតិចប្រាំពីថ្ងៃមុនថ្ងៃបើកឃោសនាការបោះឆ្នោត រហូតដល់ថ្ងៃប្រកាស់លទ្ទផលបោះឆ្នោតជាផ្លូវការ ។ប្រសិនបើសាមីខ្លួនជាប់ឆ្នោ ហើយមានបំណងចង បំរើការងារជាសមាជិកក្រុមប្រឹក្សានេះ សាមីខ្លួនត្រូវធ្វើ ពាក្យសុំ តាមឋានានុក្រម ទៅក្រសួងរឬស្ថាប័ន ជាសាមីខ្លួនមានសិទ្ចិឡើងថ្នាក់ ឬឋានរន្តសក្កិ និង រក្សាអតីតភាពការងារ សម្រាប់ទទួលសោធននិវត្តន៍ ។
នៅពេលឈប់អណត្តិជាសមាជិក ក្រុមប្រឹក្សាសាមីខ្លួន អាចសុំមកបម្រើការងារនៅ ក្រសួង ឬស្ថាប័នដើមវិញ ប៉ុន្តែមុខងារនិង ដំណែងអាស្រ័យឲ្យក្រសួងជាអ្នក សម្រាច ។
សមាជិកក្រុមប្រឹក្សាណាម្នាក់ត្រូវបាត់បង់សមាជិកភាពពីសមាជិកក្រុមប្រឹក្សាក្នុងករណីណាមួយដូចខាងក្រោម៖
 សាមីខ្លួនបាត់បង់លក្ខណ: សម្បត្តិ និងលក្ខខណ្ឌសម្រាប់បេក្ខជនឈរឈ្មោះ បោះឆ្នោជ្រើសរើសក្រុមប្រឹក្សា
 សាមីលាឈប់ពីក្រុមប្រឹក្សា តាមការដាក់ពាក្យឈប់ ជាលាយលក្ខណ៍ អក្សទៅប្រធានក្រុមប្រឹក្សា
 សាមីខ្លួនទទួលមរណភាព
 សាមីខ្លួនមិនបានចូលរួមប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាជាប់ៗគ្នា ពីពី(២)ដង ឡើង ទៅដោយច្បាប់អនុញ្ញាត។
 សាមីខ្លួនត្រួវបណ្ដេងចេញពីក្រុមប្រឹក្សាអនុលោមតាមច្បាប់នីតិវិធី ឬបទបញ្ជា ផ្ទៃក្នុង ឬក្រមសីលធម៍របស់ក្រុមប្រឹក្សា។
 សាមីខ្លួនត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬ មជ្ឈិមកណាមួយ
 សាមីខ្លួនបាត់បងសមាជិកភាបពីគណបក្សនយោបាយរបស់ខ្លួន
រដ្មន្រ្តីក្រសួងមហាផ្ទៃត្រូវសម្រាចនិងប្រកាសពីការបាត់បង់សមាជិកភាពីក្រុម ប្រឹក្សា ក្នុងករណីដូចខាងលើនេះ។ ការបង្កើត ការរៀបចំនិងការប្រព្រឹតទៅនៃ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសត្រូវកំណត់ដោយអនុក្រឹតតាមសំណើរ របស់រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។
ផ្នែកទី៣ សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ត្រូវជ្រើសរើសចេញពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាជាស្រ្តីនៅក្នុងក្រុមប្រឹក្សានោះ ឬ ស្រ្តី និងបុរសនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។(យោងមាត្រា១២៨)
យោងតាមមាត្រា១២៨គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារមានសិទ្ធិ និងមានភារកិច្ចផ្តល់យោបល់និងលើកអនុសាសន៍ជូនក្រុមប្រឹក្សា គណៈ អភិបាល អភិបាល និងគណៈកម្មាធិការដទៃទៀត របស់ក្រុមប្រឹក្សា លើកបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ត្រីនិងកុមារដែលស្ថិតនៅក្នុង ចំណោម មុខងារនិងភារកិច្ចរបស់ក្រុមប្រឹក្សា។

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារមានសិទ្ធិចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា គណៈកម្មាធិការនានា និងគណៈអភិបាល។
រដ្ឋមន្រី្តក្រសួងមហាផ្ទៃអាចចេញប្រកាសណែនាំអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារតាមការចាំបាច់ ដោយផ្អែកតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

តួនាទី ភារកិច្ច នឹងសិទ្ធអំណាចរបស់ក្រុមប្រឹក្សា
ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានាដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើតការជំរុញអភិវឌ្ឍតាមបែបប្រជាធិតេយ្យព្រមទាំងបានបំពេញមុខងារ ភារកិច្ចដែលបានប្រគល់និងដែលបានធ្វើប្រតិភូកម្មតាមច្បាប់នេះ ឬដែល ស្របតាមច្បាប់នេះ(មាត្រា២៩)។
ផ្អែកតាមមាត្រានេះ ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត និងជម្រុញ និងការធ្វើអោយមាន ចីរភាព ដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ ក្រុមប្រឹក្សាមានភារកិច្ចបំពេញ មុខងារដែលបានប្រគល់ និងដែលបានធ្វើប្រតិកម្ម។ មុខងារ នៅទីនោះមានពីរគឺ៖ មុខងារជាកាតព្វកិច្ច និងមុខងារជម្រើស។
មុខងារជាកាតព្វកិច្ចគឺជាមុខវិជ្ជាដែលកំណត់ដោយច្បាប់ ព្រះរាជក្រិត្យ ឬអនុក្រិត្យ ឬប្រកាសតាមសំណើររបស់គណះកម្មការ ជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ក្រសួង ឬស្ថាប័នរបស់ រាជរដ្ឋាភិបាល ។ មុខងារជាកាតព្វកិច្ច នេះអាចជាមុខងារដែលត្រូវប្រគល់អោយឬត្រូវធ្វើប្រតិភូកម្ម ទៅអោយប្រភេទក្រុមប្រឹក្សាណាមួយ។ចំពោះមុខងារជាកាតព្វកិច្ចដែលប្រគល់ អោយប្រភេទក្រុមប្រឹក្សាណាមួយក្រសួងឬស្ថាប័នរបស់រាជរដ្ឋាភិបាល មិនតម្រូវអោយចូលរួមចំណែកជាប្រចាំក្នុង ការគ្រប់គ្រង ចាត់ចែងអនុវត្តមុខងារនេះទេ។ ប៉ុន្តែក្រសួងស្ថាប័នទាំងនេះ ត្រូវផ្ទេរធនធានឲ្យក្រុមប្រឹក្សាគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនោះ។ចំណែកមុខងារដែលត្រូវធ្វើប្រតិភូកម្មដល់ប្រភេទក្រុមប្រឹក្សាណាមួយខាងលើ ត្រូវផ្ទេរទៅអោយក្រុមប្រឹក្សាណាមួយទៀតដែលសមស្រប។
មុខងារដែលមិនមានលក្ខណៈកាតព្វកិច្ច គឺជាមុខងារជាជម្រើស។ មុខងារនេះត្រូវប្រគល់អោយប្រភេទក្រុមប្រឹក្សាណាមួយសមស្របដោយក្រសួង ឬស្ថាប័នរាជរដ្ឋាភិបាល។
ចំពោះមុខងារជាជម្រើសក្រុមប្រឹក្សាអាចស្ទើរទៅគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឬការកែប្រែឬបញ្ឈប់ការគ្រប់គ្រង ការចាត់ចែងនិង ការអនុវត្តន៏មុខងារ ទាំងនោះ។ ការផ្ទេរមុខងារ អាចធ្វើឡើងក្រោមរូបភាពជា ការប្រគល់មុខងារ ឬការធ្វើប្រតិភូកម្មមុខងារ។ ការប្រគល់មុខងារគឺជាការផ្ទេរភាពជាម្ចាស់នៃមុខងារ ការ ទទួលខុសត្រូវអំណាច និងឆន្ទានុសិទ្ធិដែលចាំបាច់ដោយគ្រប់គ្រងនិង អនុវត្ត មុខងារ។ ក្នុងករណីនេះ រាជរដ្ឋាភិបាលបានប្រគល់អោយក្រុមប្រឹក្សានូវភាព ជា ម្ចាស់ លើមុខងារ សិទ្ធិអំណាចនិងធនធានដើម្បីឆ្លើយតបទៅនិងសេចក្ដីត្រូវការ របស់មូលដ្ឋាន។ដូចច្នេះរាជរដ្ឋាភិបាល លែងជាម្ចាស់លើមុខងារដែលខ្លួនបានប្រគល់អោយគ្រុមប្រឹក្សាទៀតហើយ។ភាបជាម្ចាស់នៅទីនោះមិនមែនបានន័យថា ក្រុមប្រឹក្សាធ្វើអ្វីតាមតែទំនើងចិត្តនោះទេ។ក្រុមប្រឹក្សាត្រូវគ្ប់គ្រងត្រូវអនុវត្តមុខងារ ក្នុងនាមប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ហេតុដូចនេះក្រុមប្រឹក្សាត្រុវមាន គណនេយ្យ ភាពចំពោះពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
មាន័យថាក្រុមប្រឹក្សាត្រូវទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋកនុងមូលដ្ឋាននូវ គោលនយោបាយ សេចក្តីសម្រេចចិត្ត សកម្មភាព ក្នុងការបំពេញមុខងាររបស់ខ្លួន។ ការធ្វើប្រតិភូកម្មលើមុខងារ គឺជាការផ្ទេរនូវមុខងារ ការតតួលខុសត្រូវអំណាច និងឆន្ទានុដើម្បីគ្រប់គ្រង និងអនុវត្តមុខងារក្នុងនាមអាជ្ញាធរដែលធ្វើប្រតិភូកម្មនោះ ។ អាជ្ញាធរដែលបានធ្វើប្រតិភូកម្មនៅរក្សាភាពជាម្ចាស់លើកិច្ចការដែលបានធ្វើ ប្រតិភូកម្មអាជ្ញាប្រតិភូកម្ម។ ការផ្ទេរមុខអារប្រភេទនេះ តម្រូវឲ្យមានការចូលរួមចំណែកជាប្រចាំពីការក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល។
ការផ្ទេមុខគឲងារនិងការផ្ទេធនធានដែលចាំបាច់ឲ្យប្រភេទក្រុមប្រឹក្សា ណា មួយ ដែលសមស្រប ត្រូវធ្វើឡើងជាលក្ខណអចិន្រៃ្តយ៍ដោយមិនត្រូវជាការបណ្ដោះ អាសន្នឡើយ។ នៅក្នុងន័យនេះគណកម្មការជាតិសំរាបអភិវឌ្ឍន៍តាម បែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិជានាក់កំណត់ពិនិត្យមើល ឡើយវិញ នូវមុខងារដែលត្រូវប្រគល់មុខងារត្រូវធ្វើប្រតិភូកកម្មហើយមុខណាចាត់ទុកជាមុខងារ ជម្រើស មុខងារចាត់ជាមុខងារកាតព្វកិច្ចដោយមានការពិគ្រោះយោបល់
ជាមួយសា្ថប័នដែលពាក់ព័ន្ធ។
ក្រៅពីតួនាទី និងកិច្ចខាងលើ ក្រុមប្រឹក្សាដើរតួជាអ្នក់សម្រុះ សម្រួល ដោះស្រាយវិវាទឯកជន រវាងប្រជាពលរដ្ឋដែលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើលក្ខណ:ច្បាប់ដែលអាចទទួលយកបានដោយភាគីវិវាទទាំងសងខាង។ករណីភាគីណាមួយពុំទទួលយកការសម្រុះសម្រួលនៅក្នុងក្រុមប្រឹក្សាត្រូវ នាំនីតិវិធីបន្តសំរាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។ ក្នុងករណីសម្រុះសម្រួលវិវាទ នៅក្នុងមូនដ្ឋានរបស់ខ្លួនក្រុមប្រឹក្សានមិនត្រូវធ្វើការសម្រាចទៅលើបញ្ហាដែលពាក់ព័ន្ធករណីដូចខាងក្រោម៖
 ការលែងលះ
 អំពើហឹង្សាក្នុងគ្រូសារដែលមានលក្ខណ:ជាបទល្មើស ឧក្រិត ឬមជ្ឃិម
 បទល្មើសឧក្រិត ឬ មជ្ឃិមដែលមានចែងក្នុងបទល្មើសព្រហ្មទណ្ឌ ឬ ករណីស្ថិតនៅក្នុងក្របខណ្ឌសណ្នាប់ធ្នាប់សាធារណ: ។
 វិវាទកំពុងដោះស្រាយដោយតុលាការឬ ដែលមានសម្រាចីតុលាការ
 វិវាទដែលច្បាប់រាជរដ្ឋភិបាលបានកំណត់ដោយស្ថាប័នឬយន្តការការណាមួយជាក់លាក់និងដោះស្រាយ លើសពីនេះទៅទៀត ក្រុមប្រឹក្សាត្រូវចាត់វិធានការដោះស្រាយរាល់ការសំណូមពរ ការត៏វ៉ា
របស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាមានសិទ្ធិ អំណាចបញ្ញាតិរបស់ខ្លួនដោយធ្វើដីការក្រុមអាចធើ្វការសង្កេតលើករណីទាំងឡាយណា ដែលខ្លួនយល់ថា មានការធើ្វការអង្កេតនោះរួចហើយត្រូវផ្ដល់គោល ការណ៍ណែនាំអនុវត្តដល់គណៈអភិបាល និងអភិបាល ។ រៀងរាល់កិច្ចប្រជុំ របស់ខ្លួន ក្រុមប្រឹក្សាត្រូវធើ្វសេចកី្ដសម្រេច ឫ ដីកាតាមការចាំបាច់ទាក់ទិនទៅនិង៖
 ការរៀបចំដើម្បីទទួលមុខងារ ភារកិច្ច និងធនធានថ្មី ស្របតាមច្បាប់នេះ
 មុខងារជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សា
 មុខងារជាជម្រើសរបស់ក្រមប្រឹក្សា
 កម្មវិធីវិនិយោគបី(៣)ឆ្នាំរំកិលប្រចាំឆ្នាំ និងផែនការអភិវឌ្ឍរយៈពេលបាំ្រ(៥)ឆ្នាំ រួមទាំងសមាសភាគនៃអង្គការនោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាផេ្សងៗទៀត ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា
 គម្រោងថវិការប្រចាំឆ្នាំ និងក្របខណ្ឌចំណាយរយៈពេលមធ្យម
 បញ្ហាហិរញ្ញវត្តផ្សេងទៀត
 ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន រួមទាំងគណៈកម្មាធិការ អង្គភាពនិង បុគ្គលិករបស់ក្រុមប្រឹក្សា
 ការគ្រប់គ្រង និងការប្រើបា្រស់ទ្រព្យសម្បត្តិ
 ដំណើរការពិគ្រោះយោបល់ជាមួយសាធារណជន ក្នុងដែនសមត្ថកិច្ចរបស់ ក្រុមប្រឹក្សា និងការផ្សព្វផ្សាយព័ត៌មាននានាជូនប្រជាពលរដ្ឋ
 កិច្ចការផ្សេងៗទៀត ដែលកំណត់ដោយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋានដែលបានធើ្វឡើងស្របតាមច្បាប់នេះ (តាមមាត្រា៣៦)។

ដីកាក្រុមប្រឹក្សា
ក្រុមប្រឹក្សាធ្វើសេចក្តីសម្រាច ក្រោមទម្រង់ដីកា ។ ដីកាលិខិតបទដ្ឋានកិច្ច សន្យា កិច្ចព្រមព្រៀង ការងារទ្រព្យសម្បត្តិ ចំណូល និងប្រាក់ទាំងអស់ដែលអនុវត្ត ឬ ដែលបានកាន់កាប់ដោយ ឬក្នុងនាមរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌនៅមុនពេល ច្បាប់នេះចូលជាធរមាន ដីកា លិខិតបទដ្ឋាន កិច្ចសន្យា កិច្ចព្រមព្រៀង ការងារ ទ្រព្យសម្បត្តិ ចំណូល និងប្រាក់ទាំងអស់នោះត្រូវអនុវត្តនិងចាត់ចែងបន្តដោយ រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាល ស្រុក រដ្ឋបាលខណ្ឌ។
ដីការបស់ក្រុមប្រឹក្សាមានវិសាលភាពដើម្បីកំណត់ហាមឃាត់ ឬពិនិត្យលើសកម្ម ភាព នីតិវិធី ឬកិច្ចការណាមួយដែលមានវិសាលភាពនៃមុខងារភារកិច្ចនិង ធនធាន របស់ខ្លួនដែលខ្លួនមាន៖
 នាទី ភារកិច្ច របស់ក្រុមប្រឹក្សា
 មុខងារ ភារកិច្ច ដែលប្រគល់អោយក្រុមប្រឹក្សា
 មុខងារ ភារកិច្ច ដែលបានធ្វើប្រតិភូកម្ម ទៅលើក្រុមប្រឹក្សា ក្នុងករណីដែលធ្វើប្រតិភូកម្មដោយពុំដកនៅសិទ្ធិអំណាចខ្លះឬ ទាំងអស់ដើម្បី ដាក់ចេញដីការ។
ជាគោលណ៍នៃក្រុមប្រឹក្សាបានអនុម័តរួចត្រូវចូលជាធរមាននៅថ្ងៃប្រកាការ។ លើកលែងតែដីការនោះមានកំណត់កាលបរិច្ឆេទជាល់លាក់ច្បាស់លាស ប៉ុន្តែ ដីកានេះមិនត្រូវមានអានុភាពប្រតិសកម្មឡើយ។ដីការបស់ក្រុមប្រឹក្សាមានវិសាលភាព ដើម្បីកំណត់ ដើម្បីហាមឃាត់ ឬ ដើម្បីត្រួតពិនិត្យលើកសកម្មភាព លើនីតិវិធី ឬ លើកិច្ចការណាមួយដែលស្ថិតនៅក្នុងវិសាលភាពនៃមុខងារភារកិច្ច និងធនធានរបស់ក្រុមប្រឹក្សារូមមាន៖
 តួនាទីភារកិច្ចសិទិ្ធអំណាចរបស់ក្រុមប្រឹក្សា
 មុខងារ ឬ ភារកិច្ចដែលប្រគល់ឱ្យក្រុមប្រឹក្សា
 មុខងារ ឬ ភារកិច្ចដែលបានធ្ចើប្រតិភូកម្មទៅឱ្យក្រុមប្រឹក្សាក្នុងករណីដែលការ ធ្វើប្រតិភូកម្មនោះមិនបានដកចញនូវសិទិ្ធអំណាចខ្លះ ឫ ទាំងអស់ដើម្បីដក់ចេញដីកា កិច្ចការណាមួយដែលច្បាប់នេះ ឬ ច្បាប់ ឬ ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬប្រកាសដទៃទៀតតម្រូវឱ្យក្រុមប្រឹក្សាដក ចេញដីកា។
ដីកាណាដែលធ្វើឡើងដោយគា្មនការរើសអើងក្នុងន័យជាអវិជ្ជមាន ឫអនុវត្តចំពោះតែបុគ្គលណាម្នាក់ ឫក្រុមមនុស្សណាមួយដោយផ្អែកលើកត្តាជាតិ សាសន៍ សាសនា ភេទ អាយុ ពណ៌សំបុរ ជាតិ ឫជាតិកំនើត ឫសមត្តខាងស្មារតី ឫខាងកាយសម្បទា ដីកានោះមិនមានសុពលភាពបានឡើយ ។
អភិបាលក្រុង អភិបាលស្រុក អភិបាលខណ្ឌ
ងារ និងការតទួលខុសត្រូវនានា ដូចមានចែងនៅក្នុងច្បាប់អភិបាលរាជធានី អភិបាលខេត្ត អភិបាលក្រុង អភិបាលខណ្ឌ អភិបាល ស្រុក ដែលបានតែងតាំងឡើងនៅមុនពេលច្បាប់នេះចូលជាធរមាន ត្រូវបន្តស្ថិត ក្នុងមុខតំណែងនិង បំពេញការងាររហូតដល់មានក្រុមប្រឹក្សា និងគណៈអភិបាល ដែលបានរៀបចំឡើង ស្របតាមច្បាប់នេះមកជំនួស។ការពិនិត្យ និងការកែសម្រួល ឡើងវិញនូវការ រៀបចំ បុគ្គលិក ត្រូវធ្វើឡើងផ្អែកតាមគោលការណ៏ដូចខាងក្រោម៖
 ត្រូវស្របជាមួយនឹងការពិនិត្យមើលឡើងវិញនូវមុខនេះ
 ត្រូវរៀបចំទៅតាមរបៀបដែលមានផែនការ មានកម្មវិធី មានសនិទានភាព មានការពិគ្រោះយោបល់ និងមានតម្លាភាព ដោយអនុលោមតាមច្បាប់នេះ
 ត្រូវគិតគូរអំពីផលប្រយោជន៏របស់ក្រុមប្រឹក្សា និងរបស់បុគ្គលិក។
សមាជិកក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល និងបុគ្គលិករបស់ក្រុម ប្រឹក្សាដែលមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទទួល វិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌនិងការទទួលខុស ត្រូវផ្នែករដ្ឋប្ប វេណី ផ្សេងទៀត។

គណៈអភិបាល
គណ:អភិបាលរួមមានអភិបានដែលជាប្រធាននិងអភិបាលរងដែលតែងតាំងសំរាប់
អណត្តិទី៤ អភិបាលធានីភ្នំពេញ អភិបាលខេត្តដែលត្រូវតែងតាំងដោយព្រះរាជ ក្រិត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តីតាមសេចក្តីស្នើសុំពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
អភិបាលធានីភ្នំពេញ អភិបាលរងស្រុក អភិបាលរងខណ្ឌត្រូវតែងតាំងដោយ ប្រកាស តាមសណើរបស់នាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ប៉ុន្តែ មុននិងឈានទៅដល់ការតែងតាំងខាងលើ អភិបាល អភិបាលរងស្រុក ត្រូវមានលក្ខណសម្បត្តិដែល តម្រូវដោយច្បាប់ជាមុនសិន។ក្រោយពីតែងតាំងរួច អភិបាល អភិបាលរង អាចចូលកាន់មុខដំណែងរបស់ខ្លួនជាផ្លួវការ។ ដូច្នេះ យើង និង សិក្សា ជាដំបូងលអំពីលក្ខណ:សម្បត្តិ របស់ អភិបាល អភិបាលរង (ក)បន្ទាប់មកយើងសិក្សាពីតួនាទីរបស់អភិបាល អភិបាលរង (ខ) ពីព្រោះថាអភិបាលរង គ្រាន់តែជាជុំនួយការអោយអភិបាលតែប៉ុណ្នោះ។
លក្ខណ:សម្បត្តិអភិបាល
អភិបាលរាជធានី អភិបាលខេត្តត្រូវជ្រើសរើសក្នងចំណោមមន្រី្តទាំងពីភេទ ដែលស្ថិតក្នុងក្របខណ្ឌមន្រី្តរដ្ឋបាលជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃដែលមានលក្ខណដូចខាងក្រោម៖
 មានឋានន្តរសក្កិជាឧត្តមមន្តី្ត
 មានអាយុចាប់ពី៣៤ឆ្នាំឡើងទៅ គិតដល់តែងតាំង
 មានបទពិសោធន៍ៀផ្នែករដ្ឋបាលសាធារណ:យ៉ាងតិចប្រាំពីឆ្នាំ(៧ឆ្នាំ) ឬអ្នក់មានសញ្ញាបត្របរិញ្ញាបត្រ ដែលទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និង កីឡា
 មានឈ្មោះបញ្ជីបោះឆ្នោត ជាផ្លូវការ ក្នុងរយ:ពេលនៃការតែងតាំង
 មិនធ្លាប់មានបទល្មើសឧក្រិត្យឬ មជ្ឈិមណាមួយឡើយអភិបាលរាជធានី អភិបាលខេត្ត ត្រូវជ្រើសរើសក្នងចំណោមមន្រី្តទាំងពីភេទដែលស្ថិតក្នុង មន្រ្តី រដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលមានលក្ខណ:សម្បត្តិដូចខាងក្រោម
 មានឋានន្តរសក្តិចាប់ពីវិរ:មន្រ្តីឡើងទៅ
 មានអាយុចាប់ពីសាមសិបប្រាំឆ្នាំ(៣៥ឆ្នាំ)ឡើងគិតពីថ្ងៃតែងតាំង
 មានបទពិសោធន៍រដ្ឋបាលសាធារណ:ចាប់ពី ៥ ឆ្នាំឡើងទៅនិង មាន បរិញ្ញាឆបត្រដែលទទួលស្គល់ដោយក្រសួងអប់ យុវជន និងកីឡា។
 មានឈ្នោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការក្នុងរយ:ពេលនៃការតែងតាំង
 មិនធ្លាប់មានបទល្មើសឧក្រិដ្ឋឬ មជ្ឍិមណាមួយឡើយ
 មានឋានន្តរសក្តិចាប់ពីអនុរដ្ឋមន្រ្តីឡើងទៅ
 មានអាយុចាប់ពីសាមសិប (៣០ឆ្នាំ)ឡើងទៅគិតពីថ្ងៃតែងតាំង
 មានបទពិសោធន៍រដ្ឋបាលសាធារណ:ចាប់ពី៥ ឡើងទៅនិង មាន បរិញ្ញាឆបត្រដែលទទួលស្គល់ដោយក្រសួងអប់ យុវជន និងកីឡា។
 មានឈ្នោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការក្នុងរយ:ពេលនៃការតែងតាំង
 មិនធ្លាប់មានបទល្មើសឧក្រិដ្ឋឬ មជ្ឍិមណាមួយឡើយ
អភិបាលរងក្រុង អភិបាលរងស្រុក អភិបាលរង ខណ្ឌ ត្រូវ ជ្រើសរើស ពីក្នុងចំនោម ទាំងពីប្រភេទដែលស្តិតក្នងមន្រ្តីក្រមកការក្រសួងមហាផ្ទៃដែលមាន លក្ខណ:សម្បត្តិដូចខាងក្រោម៖
 មានអាយុចាប់ពី ម្ភៃប្រាំឆ្នាំ(២៥) ឡើងទៅ
 មានបទពិសោធន៍ យ៉ាងតិច៣ឆ្នាំ ឬមានសញ្ញាបត្របរិញ្ញាបត្ររង ដែលទទួល ស្គាល់ដោយក្រសួង អប់រុំ យុវជន និងកីឡារ។
 មានឈ្នោះក្នុងបញ្ជីបោះឆ្នោត ជាផ្លូវការក្នុងរយ:ពេល នៃការតែងតាំង មិនធ្លាប់មានបទល្មើសឧក្រិដ្ឋឬ មជ្ឍិមណាមួយឡើយក្នងករណីចាំបាច់ អភិបាល អភិបាលរង ត្រូវ ជ្រើសរើស ពីក្នុងចំនោម ទាំងពីប្រភេទដែល ស្តិតក្នងមន្រ្តីក្របខណ្ឌមន្រី្ត រាជការស៊ីវិលក្រៅពីក្របខណ្ឌក្រសួងមហាផ្ទៃ ក៍បាន ប៉ុន្តែមន្រ្តីនោះ ត្រូវមានលក្ខណ:សម្បត្តិស្របទៅតាមការចែងខាងលើ ។


តួនាទី គណៈអភិបាល និងអភិបាល

គណៈអភិបាលមានតួនាទីផ្តលយោបល់ក្រុមប្រឹក្សារាយការណ៍ជួនក្រុម ប្រឹក្សា និងជាអ្នកអនុវត្តសេចក្តីសម្រាចរបស់ក្រុមប្រឹក្សា។ ពោគីគណៈអភិបាល គ្មានសិទ្ធិសម្រាច់ជំនួសក្រុមប្រឹក្សា។ សិទ្ធិសម្រាចជារបស់់ក្រុមប្រឹក្សាគណ:អិបាល គ្រាន់តែ អ្នក់ជំនួយការរបស់ក្រុមប្រឹក្សា ប៉ុណ្ណោះ លើបញ្ហាដែលពាក់ព៍ន្ធ និង មុខងារ ភារកិច្ចនិង ធនធានដែលបានផ្ទេអោយក្រុមប្រឹក្សា ។តាមមាត្រា ១៥៨ រាលការសម្រាចរបស់គណ:អភិបាល អភិបាល លើកិច្ចការណាមួយដែលពុំទទួល ការសម្រាចរបស់ក្រុម ប្រឹក្សាពុំមានសុពលភាពឡើយ ជាពិសេសទៅទៀតគណ:
អភិបាល អនុវត្តត្រូវតែមានការសម្រាចជាមុនពីក្រុមប្រឹក្សា។អភិបាលមានតួនាទី ជាតំណែងក្រសួងស្ថាប័ន នានា និងទីភ្នាក់ការនានា របស់រាជរដ្ឋភិបាលដែលធ្វើ សកម្មភាព ក្នុងដែលសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ។
ប្រធានអង្គប្រជុំរបស់ក្រុមប្រឹក្សា មានភារកិច្ច៖
 ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា ដោយមិនលំអៀង
 គោរព អនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុងសម្រាប់អង្គប្រជុំរបស់ក្រុមប្រឹក្សា។
លើសពីនេះទៅទៀតអភិបាលមានតួនាទីធ្វើជាតំណាង រាជរដ្ឋអភិបាល តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការងារ សន្តិសុខសណ្តាប់ធ្លាប់របៀបរៀបរយ សាធារណ:ច្បាប់និង សិទ្ធិមនុស្សក្នុងដែលសមត្ថលកិច្ចរបស់ខ្លួន។ ផ្នែកទី៤ គណៈកម្មាធិការលទ្ធកម្ម យោងតាមមាត្រា១៣៦ ណៈកម្មាធិការលទ្ធកម្ម
មានសិទ្ធនិងភារកិច្ចធានាឲ្យសកម្មភាពកិច្ចលទ្ធកម្មទាំងអស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រព្រឹត្តធ្វើឡើងប្រកបដោយភាពស្មោះត្រង់ បើកចំហរតម្លាភាព មិនលំអៀង ដោយអនុលោមតាមច្បាប់ បទប្បញ្ញត្តិស្តីពី លទ្ធកម្មសាធារណៈ ដើម្បីការពារ ផលប្រយោជន៍របស់រដ្ឋបាលក្រោមជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។
ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មត្រូវកំណត់ ដោយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវប្រជុំសាមញ្ញនៅក្នុងដែនដីរបស់ខ្លួនយ៉ាងហោចណាស់ចំនួនដប់ពីរ(១២)ដង ជារៀងរាល់ឆ្នាំ។
ចំណូលពីប្រភពនៅដ្ឋានរួមមានៈ
 ពន្ធនៅមូលដ្ឋាន
 ឈ្នួល កម្រៃ និងជំណូលមិនមែនសារពើពន្ធផ្សេងទៀត
 ចំណូលរបស់ក្រុមប្រឹក្សាស្រុក បានមកពីពន្ធ ឈ្នួល និងកម្រៃ ដែលត្រូវ ចែករំលែករវាងក្រុមប្រឹក្សាស្រុក ជាមួយក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ ក្នុងស្រុក
 អំណោយស្ម័គ្រចិត្ត
 ប្រភពផ្សេងទៀតដែលគំណត់ដោយច្បាប់ ឬ អនុក្រឹត្យពីដមណាក់កាល មួយទៅដំណាក់កាលមួយទៀត។
ពន្ធ និងអាករនៅថ្នាក់ក្រោមជាតិ ត្រូវកំណត់ដោយច្បាប់ក្នុងក្របខ័ណ្ឌច្បាប់ ស្ដីពីច្បាប់សារពើពន្ធ។
អង្គប្រជុំសាមញ្ញក្រុមប្រឹក្សារាជធានី ខេត្ត ក្រុម ស្រុក ខណ្ឌត្រូវប្រារព្ធឡើង មិនឲ្យមិន ម្ភៃប្រាំ(២៥)ថ្ងៃ ឬលើសពីសាមសិបប្រាំ(៣៥)ថ្ងៃបន្ទាប់ពីអង្គប្រជុំសាមញ្ញ លើកមុន របស់ក្រុមប្រឹក្សាបានឡើង។

ក្រុមប្រឹក្សា ត្រូវអនុម័តប្រតិទិននៃការប្រជុំសាមញ្ញរបស់ខ្លួនសម្រាប់រយៈ ពេលដប់ពីរ (១២)ខែ មិនឲ្យ ហួសពីអង្គប្រជុំសាមញ្ញលើកទី២និងសម្រាប់រយៈ ពេលជាបន្តបន្ទាប់ទៀតក្នុងរយៈពេលដប់ពីរ(១២)ខែម្តង។ដោយបញ្ជាក់អំពី កាល បរិច្ឆេទ និងទីកន្លែងជាក់លាក់។
សកម្មភាព ឬសេចក្ដីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សាឬសមាជិក ក្រុម ប្រឹក្សា ឬគណៈកម្មាធិការ ឬគណៈអភិបាលឬអភិបាលឬបុគ្គលិក ដែលធ្វើឡើង ហួសពីសិទ្ទិអំណាចរបស់ក្រុមប្រឹក្សា ឬ ហួសពីសិទ្ទិអំណាចរបស់សមាជិកក្រុម ប្រឹក្សា ឬ របស់គណៈកម្មាធិការ ឬរបស់គណះអភិបាល ឬរបស់អភិបាល ឬរបស់ បុគ្គលិករបស់ក្រុមប្រឹក្សា គឺជាទង្វើមិនស្របច្បាប់។
ផ្នែកទី៥ គណៈអភិបាល យោងតាមមាត្រា១៣៨ត្រូវរៀបចំឲ្យមានគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។គណៈអភិបាលរួមមាន ប្រធានមួយរូប ដែលហៅថា អភិបាល និងអភិបាលរងមួយចំនួន។
គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើនប្រាំពីរ(០៧)រូប។
គណៈអភិបាលខេត្តមានចំនួនពីបី(០៣)រូបទៅប្រាំពីរ(០៧)រូប។
គណៈអភិបាលក្រុង ស្រុក ខណ្ឌមានចំនួនពីបី(០៣)រូបទៅប្រាំ(០៥)រូប។
ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហ

គណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាម
បែបបប្រជាធិបតេយ្យ
នៅថ្នាក់ក្រោមជាតិ

គណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបបប្រជាធិបតេយ្យ នៅ ថ្នាក់ក្រោមជាតិ (គ ជ អ ប) ត្រូវបង្កើតដោយព្រះរាជក្រិត្យហើយដែលមាន សមាជិកមកពីក្រសួង ស្ថាប័ន្ធពាក់ព៍ន្ធរបស់រាជរដ្ឋអភិបាល ។ គណៈកម្មាធិការ ជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិត្រូវរៀបចំ លិខិត ជាតិ ត្រូវរៀនចំលិខិតបទដ្ឋានសម្រាប់គាំទ្រឃុំ សង្កាត់ដើម្បីអនុវត្ត បទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា៨៨ គោលការណ៏នៃផ្នែកទី៦ផ្នែកទី៧ផ្នែកទី៨ ផ្នែកទី៩នៃជំពូកទី២និងគោលការណ៏នៃជំពូកទី៥ នៃច្បាប់នេះ។
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យទៅថ្នាក់ ក្រោមជាតិ ត្រូវពិនិត្យឡើ ងវិញនូវច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង លិខិតបទដ្ឋានណាក់ព័ន្ទ ដើម្បីស្នើរធ្វើវិសោធនកម្ម ឬដាក់ចេញនូវលិខិតបទដ្ឋានថ្មី ឲ្យសមស្របសម្រាប់ទ្រទ្រង់ដល់គោលការណ៏នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដែលចែងក្នុងច្បាប់នេះ។ វិន័យដែលត្រូវអនុវត្ត ចំពោះគណៈអភិបាល នាយករដ្ឋបាល បុគ្គលិក ក្រុមប្រឹក្សាត្រូវផ្អែកតាមគោលការណ៏នៃបទប្បញ្ញត្តិ ដូចមានចែងក្នុង ចំណុចទី៣និង ចំណុចទី៦មាត្រា១៥១នៃច្បាប់នេះច្បាប់ស្ដីពីសហលក្ខន្តិកៈដោយឡែករបស់ បុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីឲ្យក្រុមប្រឹក្សាមានលទ្ធភាពគ្រប់គ្រងចាត់ចែងនិងអនុវត្តមុខងារភារកិច្ច ដែលបានផ្ទេរតាមច្បាប់នេះ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងក្រសួងសួងស្ថាប័នរបស់រាជរដ្ឋាភិបាលត្រូវពិនិត្យនិងធ្វើការកែសម្រួលឡើងវិញនូវការរៀបចំបុគ្គលិក ស្របពេលជាមួយនឹង ការផ្ទេរមុខងារនិងភារកិច្ចក្នុងគោលបំណងបង្កើតឲ្យមានក្រខ័ណ្ឌបុគ្គលិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
គណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបបប្រជាធិបតេយ្យ
តាមបែបថ្នាក់ ក្រោមជាតិ ត្រូវប្រជំពីដងក្នុងមួយខែ។( គ ជ អ ប) មានតួនាទីធានា ថាស្មារតីដែលត្រូវអនុវត្ត ប្រកបប្រសិទ្ធភាព ។ក្នុឋាន:ជាស្ថាប័នធានាអនុវត្ត ច្បាប់ នេះ (គ ជ អ ប) ត្រូវធានាឲ្យគោលនយោបាយយុទ្ធសាស្រ្ត និងកម្មវិធីកំណែ ទម្រង់នានា អោយមានលក្ខណ:ស្របច្បាប់នេះ។( គ ជ អ ប) អាចផ្តល់អនុសាសន៍ ដោយផ្ទាល់ដល់រាជរដ្ឋអភិបាល ឬក្រសួងស្ថាប័ន ណាមួយរបស់រាជរដ្ឋអភិបាល អំពីការតែងតាំង និងធ្វើវិនិសោធនកម្មច្បាប់ ឬលិខិតបទដ្ឋាននានាដើម្បីអោយ សមស្របតាមច្បាប់នេះ សេចក្តីសម្រាចរបស់ក្រុមប្រឹក្សាមានអនុភាពអនុវត្តចំពោះ
អនុគណ:កម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យរបស់ថ្នាកក្រោមជាតិ ក្រសួងឬ ស្ថាប័នរបស់រាជរដ្ឋអភិបាលដែលពាក់ព័ន្ធ មន្ទីអង្គភាពនានា និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងករណីក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ឬមន្ទីរអង្គភាពនានាថ្នាក់ក្រោម ជាតិមិនបានប្រគល់ទ្រព្យសម្បត្តិស្របតាមការកំណតក្នុងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិសម្រាបការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ ឬមិនបានរៀបចំឯកសារផ្លូវច្បាប់ឲ្យបាន ត្រឹមត្រូវសម្រាប់ផ្ទេរកម្មសិទ្ធិ ក្រុមប្រឹក្សាត្រូវរាយការណ៏បញ្ហានេះជាបន្ទាន់ជូនគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ទ្រព្យសម្បត្តិរដ្ឋដែលត្រូវបានផ្ទេរ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាទ្រព្យ សម្បត្តិដែលរដ្ឋបាលថ្នាក់ក្រោមជាតិអាចគ្រប់គ្រងនិងប្រើប្រាស់ ទាញយកផល ចំណូលពីទ្រព្យសម្បត្តិទាំងនោះ។
រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវថែរក្សាការពារទ្រព្យសម្បត្តិ ដែលរដ្ឋប្រគល់ឲ្យគរប់គ្រងឲ្យបានគង់វង្ស ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ គ្មានសិទ្ធិលក់ដូរ ឬផ្ទេរកម្មសិទ្ធិ ឬ ផ្ទេរការប្រើប្រាស់ទ្រព្យ សម្បត្តិទាំងនោះ ដោយគ្មានការយល់ ព្រមជាមុនពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បន្ទាប់ពីមានការឯកភាពពីររដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបានឡើយ។
ដើម្បីធានាឲ្យក្រុមប្រឹក្សាមានលទ្ធភាពអនុវត្តមុខងារភារកិច្ចរបស់ខ្លួន ផ្អែកតាមច្បាប់នេះ ចាំបាច់ត្រូវផ្ដល់លទ្ធភាពឲ្យក្រុមប្រឹក្សាទទួលបាន នូវទ្រព្យ សម្បត្តិចាំបាច់នានា។ ទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិរួមមាន ទ្រព្យសម្បត្តិ រដ្ឋដែលបានផ្ទេរឲ្យ និងទ្រព្យសម្បត្តិដែលរកបានដោយខ្លួនឯង ដែលក្នុងនេះហៅថាទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ការត្រួតពិនិត្យ ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិដែលរដ្ឋបាលថ្នាក់ក្រោមជាតិរកបានដោយខ្លួនឯង ត្រូវកំណត់ដោយច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រប្យសម្បត្តិរបស់រដ្ឋ បាលថ្នាក់ក្រោមជាតិ។
ក្នុងករណីដែលក្រុមប្រឹក្សាបានទទួលមុខងារមួយ ឬ ច្រើន ប៉ុន្តែទ្រព្យសម្បត្តិ ចាំបាច់សម្រាប់ចាត់ចែងមុខងារនោះមានបរិមាណមិនគ្រប់គ្រាន់ ឬ គ្មានតែងម្ដង ក្រុមប្រឹក្សាត្រូវទទួលបានធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយ មធ្យោបាយចាំបាច់ សម្រាប់បមពេញសេចក្ដីត្រូវការរបស់ខ្លួន។ក្រុមប្រឹក្សាត្រូវរៀបចំ គម្រោងថែទាំ ទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដោយបញ្ចូលទៅក្នុងគម្រោងថវិការ ប្រចាំឆ្នាំ ដើម្បីធានាប្រសិទ្ធិភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់ទ្រព្យសម្បត្តិ ទាំង នោះ។ ក្រុមប្រឹក្សាត្រូវធ្វើបញ្ជីសារពើភ័ណ្ឌនៃទ្រភ្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ ក្រោម ជាតិ និងត្រូវធ្វើបច្ចុប្បន្ន ភាពជារៀងរាល់ឆ្នាំ។

រដ្ឋបាលឃុំ សង្កាត់

ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់និង លិខិតបទដ្ឋានពាន់ព័ន្ទនានា លើកលែងតែគោការណ៏ដូចមានចែងក្នុងមាត្រា៨៨ គោលការណ៏នៃផ្នែកទី៦ផ្នែកទី៧ផ្នែកទី៨ផ្នែកទី៩ នៃជំពូកទី២និង គោលការណ៏ នៃជំពូកទី៥នៃច្បាប់នេះ។
រដ្ឋបាលឃុំសង្កាត់ត្រូវបានគ្រប់គ្រងឲ្យច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋ អភិបាល ឃុំសង្កាត់ ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមិនាឆ្នាំ ២០០១។
ឃុំសង្កាត់ជានិតីបុគ្គលសាធាណ:។ដូច្នេះឃុំសង្កាត់ត្រូវមានដំណាងរបស់ខ្លួនដើម្បី ដឹកនាំនិងគ្រប់គ្រង កិច្ចការដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ ឃុំ សង្កាត់ ត្រូវបមពេញតួនាទីមុខងារនិងអំណាចរបស់ខ្លួន ស្របទៅតាមកំណត់ របស់ច្បាប់ ។ ឃុំ សង្កាត់ ត្រូវតែមាន ហិរញ្ញវត្តុនិងទ្រព្យសម្បត្តិផ្ទាល់ ។ ប៉ុន្តែឃុំសង្កាត់ ត្រវក្រោមអាណាព្យាបាលរបស់រដ្ឋ។
ក្រុមប្រឹក្សា ឃុំ សង្កាត់
រដ្ឋបាលឃុំ សង្កាត់ ត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សាឃុំសង្កាត់ ។ ក្រុមប្រឹក្សា ឃុំ សង្កាត់តំណាងឲ្យអំណាចនិតីបញ្ញាត្តិហើយក៍ជាអ្នក់សម្រាប់ រាល់កិច្ចការ ក្នុងឃុំ សង្កាត់ដែរ។ក្រឹមប្រឹក្សាឃុំ សង្កាត់មាន អណត្តិ៥ឆ្នាំ ។ ក្រុមប្រឹក្សា ឃុំ សង្កាត់ ជាអង្គតំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ របស់ខ្លួន។ និងមាន បេសកម្មបម្រើផលប្រយោជន៍ទូទៅឃុំសង្កាត់ របស់ខ្លួន។យើងនិងសិក្សាជាដំបូង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
ក្រុមប្រឹក្សាឃុំសង្កាត់កើតឡើងដោយការបោះឆ្នោតជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៍ ដោយសេរីដោយចំពោះ ដោយសម្ងាត់ ក្នុងក្របខណ្ឌនៃឃុំ សង្កាត់នីមួយៗ ។
ក្រុមប្រឹក្សាឃុំ សង្កាត់មានសមាជិក ពី៥ ទៅ ១១ រូប ផ្អែកតាមប្រសាស្រ្ត និង ភូមិសាស្រ្តរបស់ខ្លួន ។ ចំនួនជាក់ស្ដែង នៃសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នីមួយៗត្រូវកំណត់ដោយ អនុក្រិត្យ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហារផ្ទៃ ។ចំនួនសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ដែលបានកំនត់រួច ហើយអាចធ្វើការ ផ្លាស់ប្ដូរបាន ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហារផ្ទៃ អាស្រ័យ ការផ្លាស់ប្តូរប្រសាស្រ្តភូមិសាស្រ្ត ដើម្បីក្លាយជាក្រុមប្រឹក្សាឃុំសង្កាត់ប្រជាជន ខែ្មរ ទាំងពីប្រភេទ ត្រូវទៅឈរឈ្មោះឲ្យគេបោះឋឆឆ្នោតនៅតាមឃុំ សង្កាត់ ដែលខ្លួន
ដែលចង់ឈរឈ្មោះ។ តាមមាត្រា ១៤ នៃច្បាប់ស្តីពការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ដែលប្រជាពលរដ្ឋទាំងពីប្រភេទដែលមានសិទ្ឋនិងមានបំណង់ឈរ ឈ្មោះ ជា បេក្ខជនឲ្យគេបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
 មានសញ្ជាតិខ្មែរទាំងពីកំណើត
 ចេះអាន និងសរសេអក្សខ្មែរ
 បានចុះឈ្មោះ ក្រុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្រុងឃុំ សង្កាត់ ដែលខ្លួន មានបំណង់ ឈរឈ្មោះ
 មានលលក្ខខណ្ឌគ្រប់គ្រាន់ដែលកំណត់ដោយច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។យោងតាមមាត្រា ១៦នៃច្បាប់ដែល សមាជិកក្រុមកប្រឹក្សា ឃុំសង្កាត់ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ក្នុង ករណី ដូចជាសាមីខ្លួនទទួលមរណភាព បាត់បងកាយសម្បទាសុំលាលែង តុលាការផ្ដន្ទាទោស ការបណ្តេញចេញការរំសាយ និង ការបាត់បង់សមាជិក ភាពពីគណបក្សសយោបាយ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវជួនដំណឹងជាលាយលក្ខណ៏អក្សរទៅក្រុមប្រឹក្សា និងអភិបាលអំពីសកម្មភាព ឬ សេចក្តីសម្រេចមិនស្រលាញ់ណាមួយ ដែលធ្វើ ឡើងដោយក្រុមប្រឹក្សា ឬ សមាជិកក្រុមប្រឹក្សា ឬគណះកម្មាធិការ ឬគណះភិបាល ឬអភិបាល ឬបុគ្គលិកក្រុមប្រឹក្សានោះ។
ក្រោយទទួលបានការជូនដំណឹងជាលាយលក្ខណ៏អក្សរពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្រុមប្រឹក្សា ឬគណះអភិបាល ត្រូវឆ្លើយបំភ្លឺតបវិញក្នុងរយះពេលយ៉ាង យូរមួយ(០១)ខែ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវឆ្លើយតបវិញ ក្នុងរយះពេលយ៉ាងយូរ(០១)ខែ បើសិនក្រសួងយល់ឃើញថាទង្វើនោះមិនស្របច្បាប់។
ក្នុងករណីដែលក្រុមប្រឹក្សាបានអនុវត្តរួចហើយនូវសកម្មភាពឬ សេចក្តី សម្រេចមិនស្របច្បាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវណែនាំក្រុមប្រឹក្សា ឲ្យចាត់វិធាន ការចាំបាច់់នានានៅក្នុងក្របខ័ណ្ឌសិទ្ធិអំណាច របស់ខ្លួន ដើម្បីធ្វើសកម្មភាពឬ សេចក្ដីសម្រេចឲ្យបានស្របច្បាប់ឡើងវិញនៅក្នុងរយះពេលមួយ(០១) ខែ។
ក្រុមប្រឹក្សាត្រូវផ្សព្វផ្សាយជាសាធារណះភ្លាមនូវការណែនាំរបស់រដ្ឋមន្រ្ដី ក្រសួងមហាផ្ទៃទាក់ទងនឹងបញ្ហានេះ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងករណីដែលក្រុមប្រឹក្សាមិនអាចធ្វើឲ្យសកម្មភាពឬសេចក្ដីសម្រេចមិន ស្របច្បាប់ឲ្យស្របតាមច្បាប់ឡើងវិញនៅក្នុងសិទ្ធិអំណាចរបស់ខ្លួននោះ ក្រុមប្រឹក្សា ត្រូវលុបចោលសកម្មភាពឬសេចក្ដីសម្រេចមិនស្របច្បាប់ នៅជុំ របស់ខ្លួន និងត្រូវផ្សព្វផ្សាយជាសាធារណះ ពីការ លុបចោលនោះ។
ជនណាឬ បុគ្គលណាដែលបានទទួលរងនូវការខូចខាត ឬបានបង់ពន្ធឬ កម្រៃដោយសារតែសកម្មភាព ឬ សេចក្ដីសម្រេចមិនស្របច្បាប់នោះ អាចទាមទារ ឲ្យក្រុមប្រឹក្សាផ្ដល់សំណងនិងការបង់ប្រាក់មកវិញឲ្យបានគ្រប់ចំនួន។
ជនណាដែលត្រូវបានក្រុមប្រឹក្សាបដិសេធមិនផ្ដល់សំណងឬការបងើប្រាក់ មក ឲ្យវិញនៅក្នុងរយះពេលពីរ(០២)ខែ ជននោះអាំចជូនដំណឹងនឹងអាចប្ដឹង តវ៉ា ទៅ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃដើម្បីសម្របសម្រួលដោះស្រាយ។ក្នុងករណីដែលជនណា មិនឯកភាពតាមការសម្របសម្រួលដោះស្រាយរបស់រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជននោះមានសិទ្ធិប្ដឹងទៅតុលាការ។
ក្នុងករណីដែលការចំណាយមិនស្របច្បាប់ធ្វើឡើង ដើម្បីអនុវត្តសេចក្ដី សម្រេចឬ សកម្មភាពរបស់ក្រុមប្រឹក្សាឬ គណះកម្មាធិការណាមួយ ឬ គណះអភិ បាល ហើយដែលសមាជិកក្រុមប្រឹក្សា ឬគណះអភិបាលទាំងមូលបានគាំទ្រ សកម្មភាព ឬ សេចក្ដីសម្រេចនោះ សមាជិកក្រុមប្រឹក្សាម្នាក់។ឬគណះអភិបាល ម្នាក់ៗនោះត្រូវទទួលសងការចំនាយដែលមិនស្របច្បាប់ឲ្យបានគ្រប់ចំនួនមកវិញក្នុងចំណែកស្មើៗគ្នា។
ក្នុងករណីដែលការចំណាយមិនស្របតាមច្បាប់ មិនបានធ្វើឡើងដើម្បីអនុវត្ត សេចក្ដីសម្រេច ឬ សកម្មភាពរបស់ក្រុមប្រឹក្សា ឬ គណះកម្មាធិការណាមួយ ឬ គណៈអភិបាលទេនោះ ការចំណាំយមិនស្របច្បាប់ទាំងអស់ ត្រូវទទួលសង ឲ្យបាន គ្រប់ចំនួនពីសមាជិកក្រុមប្រឹក្សា ជាក់លាក់ណាមួយ ឬ ពីអភិបាល ឬពីអភិបាលរង ឬពីបុគ្គលិកជាក់លាក់ណាមួយ ដែលទទួលខុសត្រូវចំពោះ សកម្មភាព ឬសេចក្ដីសម្រេចនោះ។
វិវាទនៅមូលដ្ឋាន គឺជាវិវាទមានលក្ខណះឯកជនរវាងប្រជាពលរដ្ឋដែលស្ថិត នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាជាមួយគ្នា ឬ ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ក្រុមប្រឹក្សាផ្សេងគ្នា។
ក្រុមប្រឹក្សាស្រុក ត្រូវបង្កើត ជំរុញ និងធ្វើឲ្យមានចិរភាពសម្រាប់ ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ ក្នុងស្រុករបស់ខ្លួន។ដើម្បីបង្កើត ជមរុញ និងធ្វើឲ្យមាន ចីរភាពសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងស្រុក ក្រុមប្រឹក្សា ស្រុក ត្រូវៈ
 ជួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់នីមួយៗឲ្យ បង្កើតចជំរុញ និងធ្វើឲ្យ មានចីរភាព សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
 រួមជាមួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីជំរុញឲ្យមានការចូលរួម ពីសាធារណះជននៅក្នុងដំណើរការអភិបាលកិច្ចនៅក្នុងស្រុក និងឃុំ សង្កាត់
 ស្វែងយល់និងឆ្លើយតប ចំពោះតម្រូវការក្នុងស្រុករបស់ខ្លួន និងសំណើរបស់ ក្រុម ប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់។
ក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវមានដែនសមត្ថកិច្ចនៅក្នុងតំបន់របស់ខ្លួន សម្រាប់បង្កើត ជំវិញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យ។
ក្រុមប្រឹក្សាសង្កាត់ និងក្រុមប្រឹក្សាខណ្ឌ ត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។
ក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវធ្វើប្រតិភូក្មមុខងារ និងភារកិច្ចទៅឲ្យក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
នាទី ភារកិច្ច និងទំនាក់នងការងាររបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌនិងក្រុមប្រឹក្សាសង្កាត់ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើររបស់រដ្ឋមន្ត្តី ក្រសួងមហាផ្ទៃ។
ក្រុមប្រឹក្សាក្រុងត្រូវមានដែនសមត្ថកិច្ចក្នុងតំបន់របស់ខ្លួនសម្រាប់បង្កើត ជំរុញនិងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
ក្រុមប្រឹក្សាសង្កាត់ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យនិងការគ្រប់គ្រងរបស់ ក្រុមប្រឹក្សាក្រុង។
ក្រុមប្រឹក្សាក្រុងត្រូវធ្វើប្រតិភូកម្មមុខងារ ភារកិច្ច ទៅឲ្យក្រុមប្រឹក្សាសង្កាត់ ដើម្បីបង្កើត ជំរុញ និងធ្វើ ឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
តួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើររបស់រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ។
ក្រុមប្រឹក្សា មានកាតព្វកិច្ចរៀបចំឲ្យមានគណះកម្មាធិការដូចខាងក្រោមៈ
 គណះកម្មាធិការសម្របសម្រួលបច្ចេកទេស
 គណះកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
 គណះកម្មាធិការលទ្ទកម្ម។
ក្រៅពីគណះកម្មាធិការ ទាំងបីខាងលើនេះ ក្រុមប្រឹក្សាអាំចបង្កើតគណះកម្មាធិការផ្សេងទៀត ដើម្បីជួ យការងាររបស់ក្រុមប្រឹក្សាតាមការចាំបាច់។
គណះកម្មាធិការនីមួយៗ នៃក្រុងប្រឹក្សា ត្រូវរាយការណ៏អំពីសកម្មភាព របស់ខ្លួន ឲ្យបានទៀងទាត់ឲ្យក្រុមប្រឹក្សា និងគណះអភិបាល។
ក្រុមប្រឹក្សា អាចបញ្ឈប់សមាជិកណាមួយពីគណះកម្មាធិការដែលខ្លួនបាន បង្កើតឡើង។ក្នុងករណីដែលសមាជិកគណះកម្មាធិការនោះជាសមាជិកក្រុមប្រឹក្សា សមាជិកនោះនៅតែជាសមាជិកក្រុមប្រឹក្សា ដដែល។
គណះកម្មាធិការសម្របសម្រួលបច្ចេកទេស មានសមាភាពៈ
 អភិបាល ជាប្រធាន
 ប្រធានអង្គភាពតាំងអស់របស់ក្រុមប្រឹក្សា
 ប្រធានហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សា
 ប្រធានមន្ទីរ អង្គភាពនៃក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាលដែលផ្ដល់សេវា សម្ភារះ ឬ ហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់នៅក្នុងដែនសមត្ថ កិច្របស់ក្រុម ប្រឹក្សា។
 តំណាងផ្សេងៗទៀតតាមការចាំបាច់។
ការផ្ទេរធនធានដែលចាំបាច់ឲ្យប្រភេទក្រុមប្រឹក្សាណាមួយសមស្រប ដើម្បី គ្រប់គ្រង ចាត់ចែង និង អនុវត្តមុខងារណាមួយ ត្រូវធ្វើឡើងតាមគោលការណ៏ ជាលក្ខណះអចិន្រ្តៃយ៏ ដោយមិនត្រូវធ្វើការផ្ទេរ ជាលក្ខណះបណ្ដោះអាសន្ន ឡើយ។
ដើម្បីគ្រប់គ្រង ចាត់ចែងនិងអនុវត្ដមុខងារណាមួយឲ្យមានប្រសិទ្ធភាព និងមានចីរភាព គណះកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឬក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលអាចប្រគល់ ឬ ធ្វើប្រតិភូកម្មឲ្យក្រុមប្រឹក្សាពីរឬ ច្រើន ដោយគំណត់អំពីធនធានដែលត្រូវចែករំលែកជាមួយគ្នា និងត្រូវរួមចំនែកជាមួយគ្នា ដោយរួមទាំងបុគ្គលិកជំនាញ នៅក្នុងចំណោមក្រុមប្រឹក្សាទាំងនោះផង។
ការប្រគល់មុខងារ ឬ ការធ្វើប្រតិភូកម្មមុខងារគណះកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវសម្របសម្រយល់ ជាមួយ ក្រសួងស្ថាប័នពាំក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីដាក់ចេញសេចក្ដី សម្រេចដែលបញ្ជាក់ៈ
 ច្បាប់ ឬព្រះរាជក្រឹត្យឬ អនុក្រឹត្យ ឬ ប្រកាសដែលបានធ្វើការប្រគល់ ឬធ្វើប្រតិភូកម្ម
 កាលបរិច្ឆេទចូលជាធរមាននូវការប្រគល់ ឬ ការធ្វើប្រតិភូកម្ម
 កំណត់បញ្ជាក់មុខងារនោះ មានលក្ខណះជាកាតព្វកិច្ច ឬ ជាជម្រើស
 កំណត់បញ្ជាក់មុចងារនោះ ជាមុចងារត្រូវបានប្រគល់ ឬ ធ្វើប្រតិភូកម្ម។
ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ត្រូវមានធនធានហិរញ្ញវត្ថុសមស្រប ដើម្បីៈ
 គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាកាតព្វកិច្ចរបស់ខ្លួន
 ធ្វើការជ្រើសរើសក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើស របស់ខ្លួន
 អនុវត្តតួនាទី ភារកិច្ចតាមច្បាប់កំណត់
 ចំណាយផ្នែករដ្ឋបាលរបស់ខ្លួននិងអនុវត្តមុខងារ ភារកិច្ច សម្រាប់ជំរុញ ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែន សមត្ថ កិច្ចរបស់ខ្លួន។



រចនាសម្ព័ន្ឋរដ្ឋបាល ឃុំ សង្កាត់